ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូង មានឆន្ទៈជំរុញកិច្ចចរចា នុយក្លេអ៊ែរ ឡើងវិញ រវាងអាមេរិក-កូរ៉េខាងជើង
សេអ៊ូល ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងរបាយការណ៍ គោលនយោបាយ ស្តីពីទំនាក់ទំនងអន្តរកូរ៉េ សម្រាប់ឆ្នាំនេះថា ប្រទេសកូរ៉េខាងត្បូង នឹងព្យាយាមជួយផ្លាស់ប្តូរកិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងឆ្ពោះទៅមុខ និងស្តារកិច្ចពិភាក្សាផ្ទាល់ខ្លួន ជាមួយក្រុងព្យុងយ៉ាង។ របាយការណ៍ដែលបានដាក់ជូនរដ្ឋសភា គឺជាផែនការសកម្មភាពប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើង ដើម្បីអនុវត្តផែនការលម្អិតរយៈពេល ៥ ឆ្នាំដែលបង្ហាញពីគោលបំណង និងទិសដៅនៃគោលនយោបាយរបស់រដ្ឋាភិបាល ស្តីពីទំនាក់ទំនងអន្តរកូរ៉េ សម្រាប់ឆ្នាំ២០១៨-២០២២ ។...