កីឡា
លោក វ៉ាត់ ចំរើន ៖ពហុកីឡដ្ឋាន មរតកតេជោគ្រោងនឹងបញ្ចប់នៅចុង ខែឧសភាឆ្នាំ២០២១នេះ
ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគនៈកម្មាធិការជាតិរៀបចំSEA GAMES ឆ្នាំ២០២៣បានមានប្រសាសន៍ថា ពហុកីឡាដ្ឋានជាតិមរតកតេជោគ្រោងនឹងបញ្ចប់ការសាងសង់យ៉ាងយូរបំផុតនៅចុងខែឧសភា ឆ្នាំនេះ។ លោកបានបន្តថា កៅអីសម្រាប់អង្គុយទស្សនាដែលមានចំនួនជា៥០.០០០កៅអីនោះពេលនេះបំពាក់បានចំនួន១២.០០០កៅអីហើយ នៅសល់តែជាង៤០,០០០កៅអីទៀតតែប៉ុណ្ណោះ ។ មួយថ្ងៃៗសមត្ថភាពក្នុងការបំពាក់កៅអៅអាចធ្វើបានចាប់ពី៨០០ទៅជាង៨០០កៅអី ។ ខាងភាគីចិនបានអះអាងថា ការបំពាក់កៅអីនេះនឹងបញ្ចប់នៅអម្លុងខែមេសាឆ្នាំនេះ ។ ស្មៅក្នុងទីលានបាល់ទាត់ ក៏បានដាំរួចរាល់អស់ហើយដែរ ជាមួយនេះស្មៅក៏ចាប់ផ្ដើមដុះដោយ ពណ៌ខៀវនៅតាមកន្លែងខ្លះៗហើយ...