ព័ត៌មានអន្តរជាតិ

សងសឹក! អ៊ីស្រាអ៊ែល បើកការវាយប្រហារ ចូលក្នុងទឹកដីស៊ីរី ក្រោយរងការបាញ់ ផ្លោងដោយមីស៊ីល

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ថា យោធាអ៊ីសា្រអ៊ែល បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបាញ់ប្រហារ ទៅលើគោលដៅមួយចំនួន នៅក្នុងទឹកដីស៊ីរី បន្ទាប់ពី យន្តហោះប្រឆំាងនឹងមីស៊ីលរបស់ស៊ីរី បានបាញ់ទៅលើតំបន់ ភាគខាងត្បូង នៃប្រទេសអ៊ីស្រាអ៊ែល កាលពីព្រឹកថ្ងៃនេះ ។

មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗ អំពីការរងរបួស ឬបង្កការបំផ្លិចបំផ្លាញនៅក្នុងអ៊ីស្រាអ៊ែល នៅឡើយទេ ។

អ្នកនាំយោធាអ៊ីស្រាអ៊ែលមួយរូបបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយថា “ការបាញ់គ្រាប់នៅលើផ្ទៃ ពីដែនអាកាស ត្រូវបានបញ្ជាក់ថាមកពីស៊ីរី” ។ ដោយបានបន្ថែមថា មីស៊ីល បានធ្លាក់នៅក្នុងតំបន់វាលខ្សាច់ Negev Desert ។

យោធាបានឲ្យដឹងថា មីស៊ីលបានលាន់លឺ ដូចស៊ីរ៉ែន ដូច្នេះដែរ នៅក្នុងទឹកដី Dimona ជាក្រុងមួយស្ថិតនៅភាគខាងត្បូង ដែលជាតាំង នៃមជ្ឈមណ្ឌលស្រាវជ្រាវ នុយក្លេអ៊ែរ Negev របស់អ៊ីស្រាអ៊ែល ។

ក្រោយមក យោធាអ៊ីស្រាអ៊ែល បានបើកការ វាយប្រហារមីស៊ីល ដែលបានបាញ់ចេញ ដោយក្រុមកាំភ្លើងធំ និងបានបាញ់បន្ថែមទៀតនៅលើផ្ទៃរាបឡើង ទៅលើនៅក្នុងតំបន់ ។ យោធាមួយរូបបាននិយាយថា គឺ”ជាការឆ្លើយតបមួយ” ទៅនឹងការបាញ់មីស៊ីល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top