ព័ត៌មានអន្តរជាតិ

Facebook ពិភាក្សាជាមួយ Clubhouse ដើម្បីបង្ហាញផលិតផល អូឌីយ៉ូនាពេលខាងមុខ

សេនហ្វ្រេនស៊ីស្កូ ៖ នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg មានប្រសាសន៍ ថា ក្រុមហ៊ុនគ្រោង នឹងដាក់ចេញនូវផលិតផលអូឌីយ៉ូ ជាច្រើនរួមមានបន្ទប់ អូឌីយ៉ូផ្សាយ បន្តផ្ទាល់ របស់កម្មវិធី Clubhouse និងវិធីសម្រាប់អ្នកប្រើប្រាស់ ស្វែងរក និងចាក់ Podcasts យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។

ការលុកលុយរបស់ Facebook លើទីផ្សារអូឌីយ៉ូកើតឡើង នៅពេលការចាប់អារម្មណ៍ភ្លាមៗ ទៅលើ Clubhouse ជាកម្មវិធីអូឌីយ៉ូដែលមហាសេដ្ឋី និងតារាល្បីៗ រួមទាំងនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានចូលមកជជែកលេង អាចនឹងត្រូវបានបញ្ឈប់។ ការទាញយកកម្មវិធី Clubhouse មានតែនៅលើឧបករណ៍ដំណើរ ការដោយ iOS របស់ក្រុមហ៊ុន Apple បានទទួលរងនូវការ ធ្លាក់ចុះនៃការទាញយកប្រមាណ ៧០ ភាគរយនៅក្នុងខែមីនា ពីខែកុម្ភៈនៅពេលវាកើនឡើងខ្ពស់ ។

លោក Zuckerberg បានមានប្រសាសន៍ ថា បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមធំបំផុត នៅលើពិភពលោកគ្រោង នឹងដាក់បង្ហាញលក្ខណៈពិសេស រួមមានឈុតសំឡេងខ្លីៗ មានឈ្មោះថា “Soundbites” និងវិធីដើម្បីបង្កើតបែប ផែនសំឡេង ឬបង្កើនគុណភាពសំឡេង ។ Facebook បាននិយាយលើប្លក់ថា ខ្លួននឹងចាប់ផ្តើម សាកល្បងបន្ទប់សំឡេងផ្សាយបន្តផ្ទាល់ នឹងចាប់ផ្តើមនៅរដូវក្តៅ ។

កម្មវិធីដែលមិនទាន់ មាននៅលើប្រព័ន្ធប្រតិបត្តិការ Android ប្រឈមនឹងការប្រកួតប្រជែងពីក្រុមហ៊ុន ជាច្រើនដែលធ្វើការលើ Clubhouse clones ។ Twitter Inc កំពុងសាកល្បងមុខងារអូឌីយ៉ូផ្សាយបន្តផ្ទាល់ របស់វារួមជាមួយលក្ខណៈពិសេសថ្មីៗ ពីឌីសថលក្រុមហ៊ុន LinkedIn គ្រប់គ្រងដោយក្រុមហ៊ុន Microsoft កម្មវិធី Slack និង Spotify ៕ដោយ៖លី ភីលីព

Most Popular

To Top