ព័ត៌មានអន្តរជាតិ
អាជីវកម្មបរទេស សម្លឹងឃើញ សក្តានុពលដ៏ខ្លាំងក្លា នៃទីផ្សារ របស់ប្រទេសចិន
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាក្រុមហ៊ុនវិនិយោគបរទេសជាច្រើន គឺនៅតែបន្តមានភាពសុទិដ្ឋិនិយមយ៉ាងខ្លាំង ចំពោះទីផ្សាររបស់ប្រទេសចិន ដដែលជាពិសេសនៅពេលដែលវិធី នៃការប្រយុទ្ធប្រឆាំងដ៏មានប្រសិទ្ធភាព នាពេលកន្លងមករបស់រដ្ឋាភិបាលប្រទេសចិន។ ជាក់ស្តែងតាមប្រភពដដែល បានបង្ហាញថាការវិនិយោគដោយផ្ទាល់ពីបរទេសឬ FDI ចូលទៅក្នុងទីផ្សាររបស់ប្រទេសចិនមានការកើនឡើង រហូតទៅដល់៣១,៥ភាគរយធៀបទៅនឹងឆ្នាំទៅ ឬប្រមាណជា២៧,១៧ពាន់លានដុល្លារ ក្នុងអំឡុងពេលតែ២ខែប៉ុណ្ណោះដើមឆ្នាំ២០២១នេះ។ អ្នកវិនិយោគនិងក្រុមហ៊ុន វិនិយោគបរទេសទាំងនោះត្រូវបានគេដឹងថាបានសម្លឹងឃើញពីទីផ្សារ ដ៏មានសក្តានុពលរបស់ប្រទេសចិនជាពិសេស ចំពោះការកើនឡើងនៃការចំណាយនៃពលរដ្ឋរបស់ប្រទេសចិនតែម្តង ចំពោះទំនិញប្រើប្រាស់និងផលិតផលនានា។ តួលេខនៃការកើនឡើង នៃការចំណាយរបស់ពលរដ្ឋចិនត្រូវបានរកឃើញ...