ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី និយាយថា ទំនាក់ទំនងជាមួយចិន គឺកាន់តែរឹងម៉ាំ
បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសរុស្សីលោក Sergei Lavrov នៅថ្ងៃសុក្រនេះបានធ្វើការលើកឡើងថា ទំនាក់ទំនងរវាងប្រទេសចិននិងប្រទេសរុស្សីកំពុង ស្ថិតនៅក្នុងតំណាក់កាលកាន់តែរឹងម៉ាំឡើង ហើយនៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការ នេះបន្ថែមទៀត។ ថ្លែងទៅកាន់កម្មវិធីមួយ របស់ទូរទស្សន៍ របស់រុស្សីលោក Lavrov បាននិយាយថាទៀតថា ចំណងទ្វេភាគី នៃប្រទេសទាំងពីរ គឺត្រូវបានបង្កើតឡើង ដោយផ្អែកលើមូលដ្ឋានច្បាស់លាស់ និងគោលដៅ នៃផលប្រយោជន៍រួមគ្នាតែមួយ។...