បច្ចេកវិទ្យា
Facebook អនុញ្ញាតឲ្យអ្នកបង្កើត មាតិកាលើវីដេអូ ក្នុងរយៈពេល មួយនាទី ដើម្បីរកប្រាក់ចំណូល និងទាក់ទាញ អ្នកប្រើពី Snapchat និង TikTok
អាមេរិក៖ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយមង្គម Facebook ប្រហែលជាមិនត្រូវបានគេស្គាល់ពីកម្មវិធីសម្រាប់វីដេអូប្លែកៗដូចជាគូប្រកួតប្រជែង របស់ខ្លួន Snapchat និង TikTok នោះឡើយ ប៉ុន្តែនាពេលបច្ចុប្បន្នក្រុមហ៊ុនកំពុងផ្តល់ជូនអ្នកបង្កើត មាតិកានូវឱកាសរកលុយពីការបង្កើតរបស់ពួកគេនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សមួយនេះ បានប្រកាសថា អ្នកប្រើប្រាស់បែបនេះអាចដាក់ការផ្សាយពាណិជ្ជកម្មជាវីដេអូខ្លីៗដោយការធ្វើតេស្តិ៍ ដំបូងចាប់ផ្តើមជាមួយផ្ទាំងនៅក្នុង Facebook Stories ។ អ្នកច្នៃប្រឌិតអាចរកប្រាក់ចំណូល បានជាមួយវីដេអូខ្លីមួយនាទីដែលពីមុនត្រូវបានកំណត់ត្រឹមតែរយៈពេល៣នាទី និងសម្រាប់អ្នកប្រើប្រាស់ ដោយការអញ្ជើញប៉ុណ្ណោះ។...