ព័ត៌មានអន្តរជាតិ
IMF៖ វ៉ាក់សាំងកូវីដ១៩ នឹងជួយដល់កំណើនសេដ្ឋកិច្ចពិភពលោក ក្នុងឆ្នាំ២០២១នេះ កើនឡើងប្រមាណ ៥,៥ភាគរយ
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)បានព្យាករណ៍កាលពីថ្ងៃអង្គារថា ការចែកចាយវ៉ាក់សាំងកូវីដ១៩ នឹងធ្វើឲ្យពិភពលោក មានសន្ទុះសេដ្ឋកិច្ចងើបឡើងវិញនៅក្នុងឆ្នាំ២០២១នេះ ។ បន្ទាប់ពីបានស្រុតចុះ៣,៥ភាគរយនៅក្នុងឆ្នាំ២០២០ គិតចាប់ពីធ្លាប់រងគ្រោះដោយសារសង្គ្រាមលោកលើកទី២មក សេដ្ឋកិច្ចរបស់ពិភពលោក នឹងកើនឡើង៥,៥ភាគរយនៅក្នុងឆ្នំានេះ ១៩០ប្រទេស ត្រូវបានព្យាករណ៍ថា បានកម្ចីប្រាក់ពីអង្គការ...