ព័ត៌មានអន្តរជាតិ
ការសិក្សា ៖ មនុស្សនៅសម័យ ដើមប្រើឧបករណ៍សម្រាប់កាត់ឆ្អឹង ដើម្បីបំបែកឆ្អឹងសត្វ និងស៊ីខួរឆ្អឹងកាលពី ២,៦ លានឆ្នាំមុន
អាល្លឺម៉ង់ ៖ ការសិក្សាស្រាវជ្រាវមួយបានរកឃើញថា ឧបករណ៍បុរាណដែលធ្វើអំពីថ្លើមថ្ម ត្រូវបានប្រើដោយមនុស្សដំបូងៗ តាំងពី ២,៦ លានឆ្នាំមុនដើម្បីបំបែកឆ្អឹងសត្វ និងបញ្ចេញខួរឆ្អឹង ដែលមានកាឡូរីខ្ពស់នៅខាងក្នុងនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកស្រាវជ្រាវបានដឹកនាំមកពី ប្រទេសអាល្លឺម៉ង់ និងអ៊ីស្រាអែលបានវិភាគមុខងារ នៃឧបករណ៍កាត់ប្រហាក់ប្រហែលគ្នាចំនួន ៥៣ ត្រូវបានរកឃើញនៅទីតាំងចាស់ ដែលមានអាយុកាល៤០០,០០០ ឆ្នាំនៅ Revadim...