ព័ត៌មានអន្តរជាតិ
សេះបង្កង់មានឆ្នូតខ្មៅ និងស រយៈពេលជាច្រើនឆ្នាំ អ្នកវិទ្យាសាស្ត្រ កត់សម្គាល់ឃើញ ដូចសត្វខ្លាឃ្មុំចម្លែក និងមានរោមមាស
អាហ្វ្រិក៖ ការសិក្សាបង្ហាញថា សត្វសេះបង្កង់សម្បុចម្លែក និងមានរោមមាសត្រូវបានគេសង្កេតឃើញ នៅទ្វីបអាហ្វ្រិកបណ្តាមកពីការផ្លាស់ប្តូរហ្សែន នៃការបង្កាត់ពូជដែលអាចនាំឲ្យមានជំងឺភាពគ្មានកូន និងទីបំផុតនឹងមានការផុតពូជរបស់សត្វប្រភេទនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការផ្លាស់ប្តូរបែបនេះច្រើន តែបណ្តាលមកពីការផ្លាស់ប្តូរហ្សែនកម្រត្រូវបានគេសង្កេតឃើញ នៅលើថនិកសត្វដោយជំរុញឲ្យមានការសិក្សាថ្មីអំពីចំណុចសំខាន់ ដែលបណ្តាលឲ្យសេះបង្កង់ផ្លាស់ប្តូរ។ ក្រុមមួយមកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា រដ្ឋឡូសអង់សឺឡែសបានធ្វើតេស្តិ៍ DNA នៅលើសត្វសេះបង្កង់ចំនួន១៤០ ក្បាលរួមទាំង៧ជាមួយលំនាំគំរូនៅឧទ្យានជាតិចំនួន ៩ នៅទ្វីបអាហ្វ្រិក។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា សត្វបង្កង់ដាច់ស្រយាលបង្កើតបានមិនប្រក្រតីដែលជាលទ្ធផល នៃការបង្កាត់ពូជបណ្តាលមកពីការបែងចែក...