ព័ត៌មានអន្តរជាតិ
គ្រោះរញ្ជួយដី កម្រិត៥,៥រ៉ិចទ័រ វាយប្រហារភាគនីរតី នៃប្រទេស អាហ្វហ្គានីស្ថាន
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៥,៥រ៉ិចទ័រ វាយប្រហារនៅភាគនីរតី នៃប្រទេសអាហ្វហ្គានីស្ថាន ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៥រ៉ិចទ័រ បានកើតឡើងនៅចម្ងាយ៣៨គីឡូម៉ែត្រ ស្ថិតនៅភាគនីរតីនៃក្រុង Jurm នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅវេលាម៉ោង២០និង០២នាទីម៉ោងសកល កាលពីថ្ងៃសៅរ៍ ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីមានជម្រៅ១៩១.៦៧គីឡូម៉ែត្រ ហើយត្រូវបានវាយតម្លៃបឋមឃើញថា...