កីឡា

CR7 បំបែកកំណត់ត្រាមួយទៀត ក្រោយមួយគ្រាប់ចុងម៉ោងយប់មិញ

តារាឆ្នើមកីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់ CR7 ទោះបីជាមានអាយុ៣៦ឆ្នាំ ទៅហើយនោះប៉ុន្តែមកដល់ពេលនេះនៅតែមានឈ្មោះជាកីឡាករ ខ្សែប្រយុទ្ធល្អបំផុតនៅក្នុងតំបន់អ៊ឺរ៉ុបនិង លីគធំបំផុតទាំង៥ផងដែរ។

កីឡាកររូបនេះនៅតែអាចស៊ុតបាន១គ្រាប់ បន្ថែមទៀតនៅក្នុងការប្រកួតយប់មិញ យកជ័យជំនះលើក្រុម Spezia ក្នុងលទ្ធផល៣ទល់នឹង០ ដោយក្នុងនោះក៏មានការស៊ុតបញ្ចូលទីដោយកីឡាករ Morataកីឡាករ Chiesa និងនៅនាទីទី៨៣ដោយកីឡាករ CR7ផងដែរ។

មួយគ្រាប់នេះបានធ្វើឲ្យ CR7 បានធ្វើឲ្យកីឡាកររូបនេះបំបែកកំណត់ត្រាថ្មីមួយទៀតគឺ ជាគ្រាប់បាល់ទី២០សម្រាប់រដូវកាលនេះហើយក៏ជារដូវកាលទី១២ ជាប់គ្នាហើយដែលកីឡាករអាចរកគ្រាប់ បាល់បានច្រើនជាង២០គ្រាប់ដែលមិនមានកីឡាកររូបណាធ្វើបាននៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top