ព័ត៌មានអន្តរជាតិ
យន្ដហោះចម្បាំងរុស្ស៊ី ស្ទាក់ចាប់យន្ដហោះ យោធាជប៉ុន នៅដែនសមុទ្រខាងកើត
ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា យន្ដហោះចម្បាំងរបស់ប្រទេសរុស្ស៊ី បានស្ទាក់ចាប់យន្តហោះយោធាជប៉ុនមួយគ្រឿង នៅលើដែនសមុទ្រខាងកើត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ក្រសួងបានឲ្យដឹងថា ការត្រួតពិនិត្យដែនអាកាសរុស្ស៊ី បានរកឃើញវត្ថុអាកាសមួយខិតទៅជិតព្រំដែនរដ្ឋ របស់ប្រទេសរុស្ស៊ី លើដែនទឹកអព្យាក្រឹតនៃសមុទ្រជប៉ុន និងសមុទ្រកោះអូខុក។ យន្តហោះចម្បាំង Su-30 ត្រូវបានបញ្ជាឲ្យចេញប្រតិបត្ដិការស្ទាក់ចាប់ ហើយក្រុមអាកាសយានិកបានកំណត់គោលដៅថា ជាយន្ដហោះល្បាត OP-3C ដែលជាកម្មសិទ្ធិរបស់កងទ័ពអាកាសជប៉ុន...