បច្ចេកវិទ្យា
អ្នកវិទ្យាសាស្ត្រ៖ ហ្វូស៊ីលសត្វរុយអាយុ ៤៧លានឆ្នាំ ខណៈក្រពះរបស់វាពោលពេលទៅដោយ អាហារចុងក្រោយរបស់វា
អាល្លឺម៉ង់៖ អ្នកវិទ្យាសាស្ត្របាននិយាយថា ហ្វូស៊ីលសត្វរុយដែលមានអាយុកាល ៤៧ លានឆ្នាំមុនត្រូវបានគេរកឃើញថា មានក្រពះពោលពេញទៅដោយ លម្អងផ្កា និងវល្លិម្យ៉ាងដែលដើរតួសំខាន់ នៃការបំពុលក្នុងកំឡុងសម័យ Eocene នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ប្រភេទសត្វដែលមិនស្គាល់ពីមុនត្រូវបានគេរកឃើញកកក្នុងដីល្បាប់មានថ្មនៅរណ្តៅ Messel Pit ជាកន្លែងដែលហ្វូស៊ីលមានជីជាតិនៅស្ថិតកណ្តាលប្រទេសអាល្លឺម៉ង់។ អ្នកស្រាវជ្រាវបានកត់សម្គាល់ឃើញថា ពោះរីកឡើងធំ ចំណែកអ្នកស្រាវជ្រាវបានរកឃើញថា សត្វល្អិតនេះពោរពេញទៅដោយលម្អងផ្កាពីរុក្ខជាតិបុរេប្រវត្តិ។ ខណៈពេលដែលសត្វឃ្មុំនិងមេអំបៅត្រូវបានគេគិតថា ជាទូទៅជាអ្នកដំណើរលម្អងកំឡុងពេលអេឡូស៊ីវា គឺជាសត្វរុយដែលដើរតួយ៉ាងសំខាន់ក្នុងការសាយភាយរុក្ខជាតិ...