ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ អ៊ីស្រាអ៊ែល រកឃើញថា ការចាក៉វ៉ាក់សាំង ឲ្យស្ត្រីមានផ្ទៃពោះ នឹងជួយបង្កើតប្រព័ន្ធ ការពារ ដល់ទារកក្នុងផ្ទៃ

បរទេស ៖ យោងតាមការស្រាវជ្រាវថ្មីមួយ ដែលទើបតែត្រូវបានរកឃើញ ដោយអ៊ីស្រាអ៊ែល និងចេញផ្សាយ ដោយកាសែតចិនដេលី នៅថ្ងៃពុធនេះ បានឲ្យដឹងថា ស្ត្រីមានផ្ទៃពោះ ដែលទទួលយកវ៉ាក់សាំង ការពារកូវីដនឹងអាចផ្តល់ប្រព័ន្ធ ការពារទៅកាន់ទារក ក្នុងផ្ទៃ ដែលអាចការពារវិរុស នេះបានផងដែរ ។

ការស្រាវជ្រាវ ដែលបានធ្វើឡើងកាលពីខែកុម្ភៈ ទៅលើស្ត្រីមានផ្ទៃពោះ ចំនួន២០នាក់ ដែលទទួលបានវ៉ាក់សាំង ទាំងពីរដូសរបស់ Pfizer បានរកឃើញថា ប្រព័ន្ធការពារ និងការពារ ប្រសាទត្រូវបានផ្ទេរ ទៅឲ្យទារកក្នុងការគេច ចេញបានពីវីរុស ។ ការសិក្សា ដែលត្រូវបានធ្វើឡើង ដោយសកលវិទ្យាល័យពេទ្យ Hadassah នៅក្នុងទីក្រុងយេរូសាឡឺម ហើយត្រូវបានបង្ហោះ នៅលើវេបសាយ medRxiv ។

ទោះបីជាយ៉ាងណាក្តី ក្រុមការងារម្នាក់ដែលមានឈ្មោះ ថា Dana Wolf បាននិយាយថាយើងនឹង នៅតែបន្តធ្វើការតាមដានថា តើប្រព័ន្ធការពារទាំងនោះ នឹងមានសុពលភាព រយៈពេលយ៉ាងយ៉ាងណា នៅក្នុងខ្លួនរបស់ទារក នោះជាមុនសិន ។

គួរឲ្យដឹងដែរថាកាលពីខែមុនវ៉ាក់សាំង Pfizer បានទទួលបានអ្នកចុះឈ្មោះ ស្ម័គ្រចិត្តដល់ទៅ ៤ ០០០នាក់ជាអន្តរជាតិ ដើម្បីធ្វើការសិក្សានិង វាយតម្លៃទៅលើសុវត្ថិភាព និងប្រសិទ្ធភាពរបស់វាប្រឆាំងនឹងកូវីដ ចំពោះស្ថានភាពសុខភាព ជាមនុស្សស្រីមានផ្ទៃពោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top