ផ្សេងៗ
អាមេរិក-កូរ៉េខាងត្បូង ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្ដិការ ដើម្បីដោះស្រាយបញ្ហា នុយក្លេអ៊ែរកូរ៉េខាងជើង
វ៉ាស៊ីនតោន៖ អតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោកស្រី Madeleine Albright បានឲ្យដឹងនៅថ្ងៃអង្គារនេះថាលោកស្រីរំពឹងថា រដ្ឋបាលបន្ទាប់របស់សហរដ្ឋអាមេរិក នឹងបន្តដំណើរការការទូត ដែលបានរៀបចំ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសកូរ៉េខាងត្បូង។ លោកស្រី Albright បានធ្វើការកត់សម្គាល់នេះក្នុងពេលជជែកតាមវីដេអូជាមួយរដ្ឋមន្ត្រីបង្រួបបង្រួម លី អ៊ីនយ៉ាំង នៅព្រឹកថ្ងៃដដែលនេះ ដោយលោកស្រី ដែលបានបម្រើការជារដ្ឋលេខាធិការក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី Bill Clinton បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០០០...