ព័ត៌មានអន្តរជាតិ
យុទ្ធវិធីប្រយុទ្ធ ដែលត្រូវបានប្រើក្នុង ការបង្ក្រាបលើការតវ៉ា នៅប្រទេស មីយ៉ាន់ម៉ា
បរទេស៖ នៅតាមផ្លូវដ៏មមាញឹកមួយក្នុងទីក្រុងយ៉ាំងហ្គោន ប្រទេស មីយ៉ាន់ម៉ា ប៉ូលិសកំពុងតាមប្រមាញ់បុរសម្នាក់ ខណៈដែលស្នូរកាំភ្លើងផ្ទុះឡើងនៅខាងក្រោយ។ បុរសនោះស្ថិតនៅក្នុងការឃុំឃាំង ហើយមិនមានសញ្ញាណណាមួយបង្ហាញថា គាត់បានតស៊ូឡើយ ភ្លាមៗនោះមន្រ្តីម្នាក់បានបាញ់គាត់ពីខាងក្រោយ, ទាត់ធាក់ នៅពេលគាត់ដេកដួលនៅលើដី។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ឧប្បត្តិហេតុដែលត្រូវបានថតនៅលើវីដេអូ គឺជារឿងមួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនដែលត្រូវបានគេរាយការណ៍ ចាប់តាំងពីមានរដ្ឋប្រហារយោធាមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី ១...