ព័ត៌មានអន្តរជាតិ
ប៉េកាំង រងការវាយប្រហារ ដោយព្យុះខ្សាច់អាក្រក់បំផុត ក្នុងរយៈពេលមួយទសវត្ស ចុងក្រោយនេះ
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទ នេះបានឲ្យដឹងថា រដ្ឋធានីក្រុងប៉េកាំង បានកំពុងតែទទួលរងការវាយប្រហារ ដោយព្យុះខ្សាច់ដ៏អាក្រក់មួយ ដែលត្រូវបានចិន ហៅថា ជាគ្រោះធម្មជាតិ មិនធ្លាប់កើតមានឡើយ ក្នុងរយៈពេលមួយ ទសវត្សចុងក្រោយនេះ។ ប្រភពដដែលបានឲ្យដឹងទៀត ថា ព្យុះនេះត្រូវបានគេដឹងថា បានថែមទាំងបណ្តាល ឱ្យមានការកើនឡើង ដែលមិនធ្លាប់មានពីមុនមកនៅក្នុងការ វាស់វែងនៃការបំពុលបរិយាកាសធៀប...