កីឡា

MMA គ្រោះ​ថ្នាក់​ណាស់ ! កីឡាករ​ម្នាក់​វិះ​ពិការ​ ដោយ​សារ​ម្រាម​ដៃ​​ គូ​ប្រកួត​បុក​ចូល​ភ្នែក

កីឡាករ​គុន​ចម្រុះ Belal Muhammad ស្ទើរ​តែ​ជួប​បញ្ហា​ពិការ​ភ្នែក​ បន្ទាប់​ពី​ម្រាម​ដៃ​របស់​គូ​ប្រកួត​កីឡាករ Leon Edward បាន​បុក​ចូល​ភ្នែក​របស់​គេ។

Muhammad បាន​ដេកដួល​លើ​សង្វៀន​ភ្លាម​ៗ ក្រោយ​ពេល Leon បាន​លូក​ដៃ​វាយ​ ខណៈ​ម្រាម​ដៃ​បាន​បុក​ចូល​ភ្នែក​ ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​គូឯក​ក្នុង​កម្មវិធី UFC Vegas 21 ត្រូវ​បាន​ផ្អាក ។ ភ្នែក​របស់ Muhammad បាន​ហូរ​ឈាម ​ចុះ​​មក​កាត់​ថ្ពាល់​ ធ្វើ​ឲ្យ​គេ​មិន​អាច​​បើក​ភ្នែក​ងបាន។

លោក​អាជ្ញាកណ្ដាល Herb Dean បាន​​សម្រេច​ចិត្ត​បញ្ចប់​ការ​ប្រកួត​ ហើយ​ Muhammad ត្រូវ​បាន​ដឹក​ទៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើ​ការ​ព្យាបាល ។ សម្រាប់​ការ​ប្រកួត​នេះ​មិន​ត្រូវ​បាន​ប្រកាស ​លទ្ធផល​ឡើយ ដោយ​​​សារ​កំហុស​ចៃដន្យ ៕ ​sabay

Most Popular

To Top