កីឡា

Tuchel បដិសេធ អំពីព័ត៌មាន នៃការដោះដូរ Haaland

ក្លឹបតោខៀវ Chelsea ត្រូវបានគេមើលឃើញថា ពិតជាកំពុងឡើងទំរង់លេងខ្លាំង មែនទែនក្រោម ការដឹកនាំ របស់លោកគ្រូបង្វឹក Tuchel ដោយមកដល់ពេលនេះ នៅមិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយជាង ១០ប្រកួតមកហើយ។

ទោះបីជាយ៉ាងណាក្តីគេ នៅតែអាចមើលឃើញថា ក្លឹបគឺនៅមានភាពខ្វះខាតខ្លាំង នៅក្នុងតំបន់ប្រយុទ្ធ ដើម្បីស្វែងរកគ្រាប់បាល់តែម្តងប៉ុន្តែលោក Tuchel បានធ្វើការអះអាងថា មកដល់ពេលនេះដែរ លោកក៏មិនមានផែនការ ក្នុងការនាំយកកីឡាករ ខ្សែប្រយុទ្ធមកចូលរួម ជាមួយនឹងក្លឹបនោះដែរ ។

លោកបានបន្តថា វាមិនមែនជាពេលវេលា ដើម្បីស្វែងរកកីឡាករចំណូលថ្មីឡើយ ដែលលោកបានសំដៅទៅលើព័ត៌មាន ចចាមអារ៉ាមថា ចង់បានកីឡាករ Erling Haaland ដោយបញ្ជាក់ថា យើងពេលនេះ ផ្តោតសំខាន់ទៅលើដំណោះស្រាយខាងក្នុង ជាមុនសិនរហូតដល់
អស់ជម្រើសក្នុងដៃ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top