ទីក្រុងតូក្យូ ៖ ទីក្រុងតូក្យូ បានបើកអាងហែលទឹក អូឡាំពិកថ្មី របស់ខ្លួនជាផ្លូវការ ទោះបីជាអភិបាលក្រុងតូក្យូ លោកស្រី Yuriko Koike បានចង្អុលបង្ហាញថា វាត្រូវបានបញ្ចប់ អស់រយៈពេល៨ ខែមកហើយ គឺនៅសល់តែប៉ុន្មានសប្តាហ៍មុន ព្រឹត្តិការណ៍អូឡាំពិកតូក្យូ ត្រូវបានពន្យារពេលរហូតដល់ឆ្នាំក្រោយ ដោយសារមេរោគឆ្លង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ លោក...
កំពង់ស្ពឺ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា ចុះចែកអំណោយសប្បុរសធម៌ ជាស្បៀងអាហារ ថ្នាំសង្កូវ និងរបស់ប្រើប្រាស់ចាំបាច់ដល់ប្រជាពលរដ្ឋ ១៤០០ គ្រួសារនៅខេត្តកំពង់ស្ពឺ កាលពីព្រឹក ថ្ងៃចន្ទ័ ទី២៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅថ្មីនេះ ។ សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា Junior Chamber International Cambodia ហៅកាត់ថា JCI Cambodia បានរៀបចំគម្រោងមនុស្សធម៏មួយ មានឈ្មោះថា «កញ្ចប់១ ក្តីស្រលាញ់១» ដែលបានប្រព្រឹត្តនៅក្នុងបរិវេណ សាលាបឋមសិក្សាអំពែភ្នំ ស្ថិតនៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ តាមរយ:គម្រោង មនុស្សធម៌នេះ JCI Cambodia បាននាំយកនូវ ស្បៀងអាហារមួយចំនួន ដើម្បីចែកជូន ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដោយទឹកជំនន់ ចំនួន ១៤០០ គ្រួសារ ដែលមកពីស្រុកចំនួន ៤ ដូចជាស្រុកច្បារមន ស្រុកភ្នំស្រួច ស្រុកសំរោងទង និងស្រុកគងពិសី នៃខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកាកបាទក្រហម ប្រចាំខេត្តកំពង់ស្ពឺ ផងដែរ។ គួរជម្រាបជូនផងដែរថា ប្រទេសកម្ពុជាបាននឹង កំពុងប្រឈមជាមួយនឹង គ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅតាមបណ្តាលខេត្ត មួយចំនួន ដែលធ្វើឲ្យបងប្អួនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ បានបាត់បង់នូវជម្រក ដំនាំចំការ សត្វចិញ្ជឹម និងធនធាន ជាច្រើនទៀត បណ្តាលឲ្យខ្វះខាតនូវគ្រឿងឧបភោគ បរិភោគដែលជាតម្រូវការ ចាំបាច់ប្រចាំថ្ងៃ។ ដូច្នេះហើយ ដើម្បីឆ្លើយតបទៅនឹង ភាពខ្វះខាត និងដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយ នូវផលលំបាកនេះ សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា ក្រោមការផ្តួចផ្តើម និងចង្អុលបង្ហាញដោយ លោកឧកញ្ញ៉ា ឡេង សុខគា ប្រធានថ្នាក់ជាតិនៃJCI Cambodia ឆ្នាំ2020 និងក្រោមការដឹកនាំ ដោយប្រធានគម្រោង លោក ឃឹម ប៊ុនឡែន ដែលបានកៀងគរ ជាជំនួយថវិកា សប្បុរសធម៌ពីសំណាក់ សមាជិកសមាជិកា សប្បុរសជនទាំងក្នុងនិងក្រៅស្រុក បណ្តារដៃគូរពាក់ព័ន្ធ និងក្រុមហ៊ុននានា ដោយស្មារតីរួបរួមសាមគ្គី ជាជនរួមជាតិខ្មែរ រួមសុខ រួមទុក្ខ ក្នុងស្ថានភាពនេះយើងបានប្រមូល ឬកៀងគរនូវថវិកា បានចំនួន សរុបប្រមាណ ៣៥,០០០ដុល្លាសហរដ្ឋអាមេរិក (USD 35, 000) សម្រាប់គម្រោងឧបត្ថម្ភ សប្បុរសធម៌លើកទី១ នៅខេត្តកំពង់ស្ពឺនេះ ក្នុងរយះពេលត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ នេះបើយោងតាម ប្រសាសន៍របស់លោក ឃឹម ប៊ុនឡែន ប្រធានគម្រោងមនុស្សធម៌ «កញ្ចប់១ ក្តីស្រលាញ់១» កាលពីព្រឹក ថ្ងៃទី ២៦ ខែតុលាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។ ក្នុងកម្មវិធី ចុះចែកអំណោយ សប្បុសធម៌ ជាស្បៀងដល់ប្រជាពលរដ្ឋ ១៤០០ គ្រួសារនេះ ក៏មានការសហការ គាំទ្រយ៉ាងសកម្មពីសំណាក់ កងនគរបាលខេត្ត ស្រុក តំបន់ និងមានចូលរួមយ៉ាងសកម្ម ពីសំណាក់ក្រុមការងារកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ស្ពឺ ព្រមទាំង វត្តមានក្រុមការងារស្មគ្រចិត្ត យុវជនសកម្ម សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា និង ព្រមទាំងសិល្បករ សិល្បការនី និងប្រជាពលរដ្ឋ របស់យើងផងដែរ។ សូមបញ្ជាក់ផងដែរថា សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជាគឺជាអង្គការអន្តរជាតិ មិនស្វែងរកប្រាក់ចំណញមួយ ដែលប្រមួលផ្តុំ ដោយពាណិជ្ជករ វ័យក្មេង អាយុចាប់ពី១៨ឆ្នាំដល់អាយុ៤០ឆ្នាំ ដែលកំពុងស្ម័គ្រចិត្ត ចូលរួមអភិវឌ្ឍ និងបង្កើតនូវផលវិជ្ជមាន ជាច្រើននៅក្នុងសង្គម៕
ភ្នំពេញ-ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២០៖ ក្រុមហ៊ុនសែលកាត មានមោទនភាព ដោយប្រកាស នូវកិច្ចសហការ ជាដៃគូជាមួយអង្គការTerre des HommesNetherlands (TdH-NL) ដើម្បីដាក់ឱ្យដំណើរការ នូវយុទ្ធនាការថ្មី “គាំពារសុវត្ថិកុមារ ដើម្បីអនាគត” នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ (២៤ តុលា)។ យុទ្ធនាការនេះ ត្រូវបានបើកសម្ភោធ ដាក់ឱ្យដំណើរការនៅក្នុងសន្និសិទសារព័ត៌មាន រួមគ្នាមួយ ដែលធ្វើឡើង នៅឯសណ្ឋាគារសៀមរាប ប៉ាស៊ីហ្វិក ស្របគ្នានឹង ព្រឹត្តិការណ៍ TdH-NL Annual Cluster Event ដែលមានការចូលរួមពីថ្នាក់ដឹកនាំ យុវជនចំនួន៣៥រូប របស់អង្គការនេះ និងកុមារជាង ២០០នាក់ទៀត មកពីសាលារៀន និងក្លឹបនានា នៅក្នុងខេត្តសៀមរាប។ គោលបំណងសំខាន់ នៃការជួបជុំរយៈពេលពីរថ្ងៃនេះ គឺ ដើម្បីបង្កើនជំនាញ ឌីជីថលរបស់កុមារ ដោយក្នុងនោះរួមមានទាំងវិធីបង្កើតមាតិកា ជុំវិញបញ្ហាដែលពួកគេ កំពុងប្រឈមមុខ និងការប្រើប្រាស់ បណ្តាញសង្គម ដើម្បីជះឥទ្ធិពល ជាវិជ្ជមានដល់អ្នកដទៃ។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ក្រុមការងារផ្នែកទីផ្សារ របស់សែលកាត ពិតជាមានក្តីសោមនស្សបំផុតក្នុងការចែករំលែក នូវជំនាញរបស់ពួកគេ រួមទាំងផ្តល់ការគាំទ្រដល់យុវជន និងថ្នាក់ដឹកនាំយុវជន លើការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជាលើកកម្ពស់ ការយល់ដឹងអំពីយុទ្ធនាការសុវត្ថិភាព កុមារនៅទូទាំង ប្រទេសកម្ពុជាផងដែរ។ លោក Watson បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមស្របគ្នានឹងការផ្ញើសារ កាន់តែទូលំទូលាយ របស់សែលកាតដើម្បីជួយលើកកម្ពស់ អក្ខរកម្មឌីជីថល ដែលជាផ្នែកមួយនៃចក្ខុវិស័យ របស់អ្នកឧកញ៉ា គិត ម៉េង សម្រាប់ប្រទេសកម្ពុជា ដែលមានលក្ខណៈឌីជីថលពេញលេញ។ លោក វ៉ាតសុន បានថ្លែងបន្តថា យុវជនដ៏មានទេពកោសល្យឈានមុខទាំងពីររូប របស់សែលកាត រួមមាន កញ្ញា រ៉េត ស៊ូហ្សាណានិង ប៊ុន ឡេង បានចូលរួមគាំទ្រ គំនិតផ្តួចផ្តើមនេះ តាមរយៈការរៀបចំ នូវសិក្ខាសាលា តាមអនឡាញ ស្តីពីការបង្កើតមាតិកា និងការគ្រប់គ្រង បណ្តាញសង្គម។ លោក វ៉ាតសុន បានមានប្រសាសន៍ ឱ្យដឹងថា៖ “យុវជនដ៏មានទេពកោសល្យ ទាំងពីររូបនេះ គឺមានអ្នកគាំទ្រ តាមប្រព័ន្ធអនឡាញដល់ទៅជាងមួយលាននាក់ ឯណោះ ពោលគឺបង្ហាញថា ពួកគេអាចដើរតួ ជាគំរូដ៏ល្អមួយ សម្រាប់យុវសិស្សខ្មែរ”។ “ក្នុងនាមជាប្រតិបត្តិករ ជាទីមោទនរបស់ខ្មែរ យើងនឹងចូលរួមតស៊ូមតិ ដើម្បីសុវត្ថិភាពកុមារ ដែលជាផ្នែកមួយនៃតួនាទី របស់យើងក្នុងការគាំទ្រ ដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា”។ “ការផ្តល់ជូន ដល់សិស្សានុសិស្ស នូវជំនាញឌីជីថល ដែលចំាបាច់សម្រាប់សុវត្ថិភាព តាមប្រព័ន្ធអនឡាញនេះ គឺជាមធ្យោបាយមួយដែលយើងអាចចូលរួម ជួយបាន ហើយយើងក៏សូមលើកទឹកចិត្ត ដល់លោកគ្រូអ្នកគ្រូ មាតាបិតា និងថ្នាក់ដឹកនាំ នៅតាមសហគមន៍ទាំងអស់ ឱ្យចូលរួមគាំទ្រ ក៏ដូចជាតាមដាន យុទ្ធនាការនេះទាំងអស់គ្នា”។ លោក ហេង ពុទ្ធិកា អ្នកជំនាញ ខាងផ្នែកលើកកម្ពស់ការយល់ដឹងរបស់អង្គការ TdH-NL បានថ្លែងឱ្យដឹងថា៖ “យើងសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនសែលកាត ចំពោះការចូលរួម នៅក្នុងយុទ្ធនាការនេះ។ ការចូលរួម ជាមួយវិស័យឯកជន គឺជាជំហាន ដ៏សំខាន់បំផុតមួយ ក្នុងការទទួលជ័យជម្នះលើការតស៊ូ របស់យើង ដើម្បីសិទ្ធិកុមារ”។ ក្រុមហ៊ុនសែលកាត ក៏នឹងផ្តល់ស៊ីមកាត ដោយឥតគិតថ្លៃ និងគម្រោង Cellcard 4U ជូនដល់ថ្នាក់ដឹកនាំ ក្រុមទាំង ៣៥រូប ដែលជួយសម្របសម្រួល ដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការ TdH-NL នៅទីតាំងទាំង ១០។ ដើម្បីអបអរសាទរ ដល់ការដាក់ឱ្យដំណើរការយុទ្ធនាការ “គាំពារសុវត្ថិកុមារ ដើម្បីអនាគត” អង្គការ TdH បានបើកដំណើរទំព័រ ហ្វេសប៊ុកថ្មីមួយ ដែលអ្នកអាចស្វែងរក បានតាមរយៈតំណភ្ជាប់នេះ៖ https://bit.ly/2IEZhUS ទំព័រហេ្វសប៊ុកនេះ មានបង្ហាញជូន នូវរូបស្លាកសញ្ញាយុទ្ធនាការ ដែលត្រូវបានបង្កើតឡើង ដើម្បីជានិមិត្តរូប នៃបណ្តាសហគមន៍ដែលបានចូលរួម ក្នុងការផ្តល់ខែលការពារដល់កុមារខ្មែរ ក៏ដូចជាជួយជម្រុញ ឱ្យពួកគេមានអនាគតភ្លឺស្វាង និងជោគជ័យ ដែលពួកគេសក្តិសម នឹងទទួលបានផងដែរ។...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងពន្លឿនការវាយតម្លៃ ផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដើម្បីដាក់ជូនរដ្ឋាភិបាល ក្នុងការសម្រេចទម្លាក់ថវិកា។ លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ឱ្យដឹងថា ក្រុមការងាររបស់ក្រសួងបាននឹងកំពុង វាយតម្លៃផលប៉ះពាល់លើ ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវស្តារ និងជួសជុលឡើងវិញ...
ក្អែបជាសត្វមានពិសហើយ បើចៃដន្យថ្ងៃណាមួយអ្នកត្រូវសត្វក្អែបទិច ចាំបាច់ត្រូវចេះធ្វើការបំបាត់ទៅវិញជាបន្ទាន់ទើបវាមិនទទួល រងអាការហើមនិងមានអារម្មណ៍ចុកចាប់ខ្លាំងក្លា។សម្រាប់ អ្នកខ្លះដែលចាញ់សារជាតិពិសរបស់សត្វក្អែប អាចបង្កការគ្រុន រមូលពោះក្អួតនិងបាក់កម្លាំងទៀតផង។ *វិធីសង្ក្រោះបឋម បើសិនត្រូវខាំបរិវេណដៃនិងជើង ចាំបាច់ត្រូវព្យាយាមដាក់សំយ៉ុងដៃចុះ ឱ្យបានទាបបំផុត។ ប៉ុន្តែបើក្នុងករណីដែលត្រូវខាំនៅត្រង់ម្រាមដៃ និងម្រាមជើង ឱ្យរកខ្សែឬក្រណាត់មកធ្វើការចងរុំត្រង់គន្លាក់ដៃដើម្បីការពារសារជាតិពិស រីករាលដាល់ទៅកាន់កន្លែងផ្សេងទៀត។ ក្រោយពីនោះឱ្យប្រើអាល់កុល ឬធ្វើការលាងសម្អាតដោយទឹក្បុង ពីផ្លែកន្ទឹមធ្វើការសម្អាតរោគ។បន្ទាប់ពីនោះឱ្យធ្វើការស្អំទឹក ត្រជាក់ត្រង់បរិវេណដែលត្រូវខាំ ដើម្បីកាត់បន្ថយនូវអាការហើមនិងលេបថ្នាំដើម្បីបំបាត់អាការឈឺចាប់។ ដោយឡែកសម្រាប់ការព្យាបាល បឋមរបស់អ្នកស្រុកតាមតំបន់ខ្លះគេបានណែនាំ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទបានឲ្យដឹងថារដ្ឋាភិបាលនៃប្រទេសជប៉ុនបានធ្វើការបញ្ជាក់យ៉ាងច្បាស់ថាខ្លួនគ្មានផែនការ ក្នុងការចូលរួមជាមួយនឹងសន្ធិសញ្ញាដើម្បីធ្វើការហាមឃាត់អាវុធនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិឡើយ។ ការប្រកាសដែលត្រូវបានធ្វើឡើងដោយអ្នកនាំពាក្ យជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងតូក្យូដោយបានបញ្ជាក់ទៀតថាជប៉ុនមានគោលការណ៍ផ្សេងពីប្រទេសដទៃ ដើម្បីធ្វើការងារទៅលើរឿងមួយនេះ។អ្នកនាំពាក្យដដែលបាននិយាយទៀតថា ជប៉ុនបានបង្ហាញពីការគាំទ្រដល់សន្ធិសញ្ញាមួយនេះប៉ុន្តែខ្លួននឹងមិន ចលរួមក្នុងការចុះហត្ថលេខាឡើយ។ គួរឲ្យដឹងដែរថាសន្ធិសញ្ញាដែលត្រូវ បានអនុម័តដំបូងកាលពី ខែកក្កដាឆ្នាំ ២០១៧ ដោយមានការគាំទ្រពី ១២២ ប្រទេសនិងតំបន់នោះនឹងត្រូវចូលជាធរមាននៅថ្ងៃទី ២២ ខែមករាខាងមុខនេះខណៈដែលប្រទេសហុងឌូរ៉ាសកាលពី ថ្ងៃសៅរ៍បានក្លាយជាប្រទេស ឬតំបន់ទី ៥០ ដែលផ្តល់សច្ចាប័នដល់សន្ធិសញ្ញាស្តីពីការហាមឃាត់...
កាលពីសប្តាហ៍មុនក្រសួងការបរទេសចិន បានប្តេជ្ញាឆ្លើយតបឱ្យសមស្របនិងចាំបាច់ បន្ទាប់ពីសហរដ្ឋអាមេរិក បានយល់ព្រមលក់អាវុធ ទៅឱ្យកោះតៃវ៉ាន់ ដែលមានតម្លៃប្រមាណ ១,៨ ពាន់លានដុល្លារ។ អ្នកនាំពាក្យរដ្ឋមន្រ្តីក្រសួង ការបរទេសចិនលោក Zhao Lijian បានបញ្ជាក់នៅថ្ងៃចន្ទថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងដាក់ទណ្ឌកម្ម លើអង្គភាពអាមេរិក ដែលចូលរួមក្នុងការលក់អាវុធទៅឱ្យកោះតៃវ៉ាន់នេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖ប្រទេសជប៉ុននិងសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទនេះ បានចាប់ផ្តើមសមយុទ្ធដែនអាកាស ដែនសមុទ្រនិងលើគោក នៅជុំវិញប្រទេសជប៉ុន ក្នុងដំណើរបង្ហាញសាច់ដុំ ស្របពេលមានសកម្មភាពយោធាចិនកើនឡើងនៅក្នុងតំបន់។ សមយុទ្ធ Keen Sword នេះ គឺជាសមយុទ្ធខ្នាតធំដំបូងបំផុត ចាប់តាំងពីលោក Yoshihide Suga បានឡើងកាន់តំណែងនាយករដ្ឋមន្ត្រីជប៉ុន កាលពីខែមុនមក ជាមួយនឹងការប្តេជ្ញាបន្តកពូនយោធា ក្នុងគោលបំណងទប់ទល់នឹងប្រទេសចិន ដែលអះអាងកោះជប៉ុនគ្រប់គ្រងនៅដែនសមុទ្រចិនខាងកើតថា ជាទឹកដីរបស់ខ្លួន។...
ថៃ៖ យើងបានដឹងហើយថា ប្រទេសអង់គ្លេសធ្លាប់បាន ជំទាស់ទៅនឹងប្រទេសបារាំង នាសម័យកាល ពួកគេជាម្ចាស់អាណានិគម នៅក្នុងអំឡុង ស.វ ទី១៩។ ប្រទេសអង់គ្លេសជំទាស់ មិនអោយប្រទេសបារាំង ដែលជាម្ចាស់អាណានិគម នៅអតីតឥណ្ដូចិន ធ្លាប់មានផែនការ ជីកព្រែកក្រា នៅភាគខាងត្បូងប្រទេសថៃ ក៏ប៉ុន្តែប្រទេសអង់គ្លេសដែលជាម្ចាស់អាណានិគម នៅម៉ាឡេស៊ី បានជំទាស់មិនអោយជីកព្រោះនិងធ្វើអោយអង់គ្លេស បាត់បង់ចំណូល ខណៈដែលកប៉ាល់ជំនួញធំៗ ប្រើប្រាស់ច្រកម៉ាឡាកា...
បរទេស៖ មន្ត្រីនាំពាក្យ កងកម្លាំងអាមេរិក បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក បានបើកការវាយប្រហារ តាមអាកាសមួយ ទៅលើពួកបះបោរតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ភាគកណ្ដាល កាលពីថ្ងៃល្ងាចអាទិត្យ ក្នុងគោលបំណង ការពារកងកម្លាំងសន្តិសុខ អាហ្វហ្គានីស្ថាន។ លោកវរសេនីយ៍ឯក Sonny Leggett បានមានប្រសាសន៍ នៅក្នុងបណ្ដាញសង្គមធ្វីតធ័រ នៅថ្ងៃចន្ទនេះថា ការវាយប្រហារ តាមអាកាសនៅខេត្ត...