ព័ត៌មានអន្តរជាតិ
សិលាចារឹកក្រិកបុរាណ នៃកំណើតព្រះគ្រីស្ទរបស់នាងម៉ារីរក ឃើញនៅខាងលើខ្លោងទ្វារព្រះវិហារគ្រឹស្ត កសាងនៅអ៊ីស្រាអែល កាលពី១៥០០ឆ្នាំមុន
អ៊ីស្រាអែល៖ សិលាចារឹកក្រិកបុរាណមួយផ្ទាំង ដែលមានអាយុកាល ១៥០០ ឆ្នាំបង្ហាញថា ព្រះគ្រីស្ទ កើតពីនាងម៉ារី ជានារីបរិសុទ្ធនាសម័យកាលនោះ ជាភាសាក្រិកបុរាណ ដែលធ្លាប់ដាក់នៅមាត់ទ្វារ ដើម្បីការពារវិញ្ញាណអាក្រក់ ត្រូវបានគេរកឃើញ នៅភាគខាងជើងប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ឃ្លានេះត្រូវបានប្រើដោយគ្រីស្ទបរិស័ទ ដើម្បីការពារខ្លួនពីភ្នែក នៃវិញ្ញាណអាក្រក់ ដែលជាបណ្តាសាពីបុរាណពីវប្បធម៌ក្រិក និងរ៉ូម៉ាំងនាំមកនូវសំណាងអាក្រក់ ដល់បុគ្គលមិនគោរព។សិលាចារឹកនេះ ត្រូវបានគេរកឃើញក្នុងអំឡុងពេល...