ប្លែកៗ
ប្រជាជនសម័យសំរិទ្ធ ប្រើចិញ្ចៀនអាពាហ៍ពិពាហ៍ និងកងដៃ កងជើងជាទម្រង់ដំបូង នៃប្រាក់កាលពី ៥០០០ ឆ្នាំមុន
អង់គ្លេស៖រូបិយប័ណ្ណផោនអង់គ្លេសទៅរូបិយប័ណ្ណគូណាក្រូអាត និងរូបិយប័ណ្ណផ្សេងៗ គ្នាជាច្រើនត្រូវបានប្រើប្រាស់ទូទាំងទ្វីបអឺរ៉ុបសព្វថ្ងៃ បន្ទាប់ពីអ្នកស្រាវជ្រាវ បង្ហាញរូបិយប័ណ្ណសាមញ្ញដំបូងបង្អស់នៅអ៊ឺរ៉ុបកាលពី ៥០០០ ឆ្នាំមុន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ឥឡូវនេះអ្នកស្រាវជ្រាវបានឆ្លុះបញ្ចាំងពីរូបិយប័ណ្ណទូទៅដំបូង នៅអឺរ៉ុបប្រហែលជាមាន។ ការរកឃើញរបស់ពួកគេបានបង្ហាញថា មនុស្សបានប្រើវត្ថុសំរិទ្ធដូចជាចិញ្ចៀន អាពាហ៍ពិពាហ៍ និងកងដៃ កងជើងដែលជាទម្រង់ដំបូង នៃសាច់ប្រាក់៥,០០០ ឆ្នាំមុន។ អ្នកវិទ្យាសាស្ត្រនិយាយថា យុគសម័យសំរិទ្ធដំបូងនៅអ៊ឺរ៉ុបថែមទាំងធ្វើឲ្យរូបរាង និងទម្ងន់នៃវត្ថុទាំងនេះមានលក្ខណៈជារូបិយប័ណ្ណ។ លក្ខណៈសំខាន់នៃលុយ គឺការធ្វើគំរូភាវូបនីយកម្ម...