ព័ត៌មានអន្តរជាតិ
យន្តហោះទម្លាក់គ្រាប់ ទំនើប B-1B ធ្វើដំណើរដល់កោះហ្គាម ដើម្បីចូលរួមសមយុទ្ធ
បរទេស៖ យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រដ៏ទំនើបរបស់សហរដ្ឋអាមេរិក B-1B ចំនួន៤គ្រឿង តាមសេចក្តីរាយការណ៍ បានហោះចេញពីរដ្ឋតិកសាសនៅក្នុងសប្ដាហ៍នេះ និងបានមកដល់កោះហ្គាម ដើម្បីចូលរួមក្នុងសមយុទ្ធហ្វឹកហាត់ យន្តហោះទម្លាក់គ្រាប់ ជាមួយសម្ពន្ធមិត្តដៃគូ។ កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្វើការប្រកាសថា យន្តហោះទម្លាក់គ្រាប់ B-1B Lancer និងអាកាសយានិកប្រមាណ២០០នាក់ របស់កងទម្លាក់គ្រាប់លេខ៩របស់របស់ទ័ពអាកាស បានធ្វើដំណើរចាកចេញ ពីមូលដ្ឋានទ័ពអាកាស Dyess ក្នុងរដ្ឋតិកសាស ហើយមកដល់មូលដ្ឋានទ័ពអាកាស...