កីឡា

Khabib ដាក់​តម្លៃ​ខ្ពស់​មហាសាល ប្រសិន​បើ UFC ចង់​ហៅ​គេទៅ​ប្រកួត​វិញ

អ្នក​លេង​គុន​ចម្រុះ Khabib Nurmagomedov បាន​បង្ហើប​​ពី​តម្លៃ​ខ្លួន ដែល​ចង់​បាន ប្រសិន​បើ UFC​ មាន​បំណង​ចង់​ឲ្យ ​គេ​ត្រឡប់​ទៅ​ប្រកួត​វិញ។

Khabib ​ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ប្រភេទ​ទម្ងន់ Lightweight បាន​ប្រកាស​ចូលនិវត្តន៍ បន្ទាប់​ពី​យក​ឈ្នះ​លើ Justin Gaethje កាល​ពី​ខែ​តុលា ។ រក្សា​កំណត់ត្រា​ ប្រកួត​២៩​ដង ឈ្នះ​ទាំង​២៩។ កីឡាករ​វ័យ​៣២​ឆ្នាំ ​​បាន​និយាយ​ថា ប្រសិន​​ប្រធាន​របស់ UFC លោក Dana White ហ៊ាន​ឲ្យ​១០០​លាន​ដុល្លារ គេ​នឹង​អាច​គិតគូរ ​​មក​ប្រកួត​វិញ។

តែ​កីឡាករ​សញ្ជាតិ​រុស្សី ​ក៏​បាន​សង្កត់​ធ្ងន់​ដែរ​ថា ប្រសិន​បើ​គេ​ទៅ​ប្រកួត​វិញ ​គឺ​មិន​វាយ​ជាមួយ Conor McGregoe ឬ Dustin Poirier ឡើយ ។ “ឧទាហរណ៍​បើ​គេ​ឲ្យ​១០០​លាន​ដុល្លារ វា​ពិត​ជា​ពិបាក​សម្រេច​ចិត្ត ។ តែ​ការ​ប្រកួត​ជាមួយ Conor ឬ Dustin ខ្ញុំ​គ្មាន​ចំណាប់​អារម្មណ៍​ទេ ។ ខ្ញុំ​ធ្លាប់​ស៊ី​ពួក​គេ​ស្រួល​ៗ ​រួច​មក​ហើយ” សម្ដី Khabib៕

Most Popular

To Top