ព័ត៌មានអន្តរជាតិ
ទីបំផុតអ្នកវិទ្យាសាស្ត្រ បានបង្ហាញពី សុភាសិតចាស់ៗថា ស្ត្រីគឺជាភេទ មានលក្ខណៈសមហេតុ សមផលជាងបុរស
រដ្ឋកាលីហ្វ័រញ៉ា ៖ ការសិក្សាបានរកឃើញថា ស្ត្រីគឺជាភេទមួយ ដែលមានភាពសុភាពរាបសា និងមានសុជីវធម៌ជាងបុរស នៅពេលនិយាយអំពីការយកចិត្តទុកដាក់ និងយុត្តិធម៌ម្តងៗនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ អ្នកសិក្សាបានសាកល្បងទ្រឹស្តីនេះ ដោយសួរមនុស្សជាង ៣៣០,០០០ នាក់មកពី ៦៧ ប្រទេសដើម្បីវាស់ស្ទង់ត្រីវិស័យសីលធម៌ ។ វាពាក់ព័ន្ធនឹងការសួរមនុស្សថា តើកត្តាអ្វីខ្លះដែលសំខាន់ ចំពោះពួកគេ នៅពេលធ្វើការសម្រេចចិត្តប្រកបដោយក្រមសីលធម៌...