កីឡា

Man UTD ត្រៀមផ្តល់រង្វាន់ជាកុងត្រាថ្មី តម្លៃថ្លៃដល់ Bruno Fernandes

តាមពិតក្នុងអំឡុងពេលនេះ ក្លឹបយក្សអេស្បាញទាំង Barcelona និង Real Madrid សុទ្ធតែបានបង្ហាញការ ចាប់អារម្មណ៍ចំពោះកីឡាករ Bruno Fernandes នេះបើយោងតាមការ បញ្ជាក់របស់ the Goal។

ប៉ុន្តែបិសាចក្រហម Man UTD ដែលជាអ្នកទទួលបានអត្ថប្រយោជន៍ ជាច្រើនក្រោយ ការមកដល់ របស់កីឡាករ Bruno នោះគឺនឹងមិនអនុញ្ញាតិ ឲ្យគ្រាប់ពេជ្រមួយនេះ ចាកចេញងាយៗឡើយ ហើយកំពុងតែត្រៀមកុងត្រាថ្មី តម្លៃថ្លៃរួចហើយជូនទៅ Bruno ។

កីឡាករវ័យ២៦ឆ្នាំរូបនេះ បានសាងកេរ្ត៍ឈ្មោះភ្លាមៗ ពេលមកដល់ទឹកដី Old Trafford ពីក្លឹប Sporting កាលពីខែមករា ដោយអាចរកគ្រាប់ បាល់បាន២២គ្រាប់ មកហើយនិងបញ្ចូន បាល់បាន១៤គ្រាប់ ក្នុងការបង្ហាញខ្លួនទើបតែ៣៧ដង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top