កីឡា

Logan Paul តារា YouTube អាមេរិកនឹងឡើងប្រកួត ស៊ីសាច់ហុតឈាម លើរេញជាមួយ Floyd ឆាប់ៗ

Logan Paul ដែល​ត្រូវគេ​ស្គាល់​ច្បាស់ថា ​ជា​តារា YouTube, តារាសម្ដែង ជនជាតិ​អាមេរិក កំពុង​ត្រៀម​ខ្លួន​យ៉ាងពេញ​ទំហឹង​ ក្នុង​ការ​ឡើង​ប្រកួត​ តទល់​ជាមួយ​នឹង​ Floyd Mayweather។

បន្ទាប់ពីសម្រាក​ពី​សង្វៀន រយៈពេល​ជាយូរ ពេល​នេះ​កីឡាករ ប្រដាល់​ដ៏ល្បី​ Floyd Mayweather បាន​ចេញ​​ប្រកាស​លើ​ Instagram ​ផ្លូវការ​ ​ថា​ ខ្លួន​ និង​តារា YouTube ដ៏ល្បី​ Logan Paul នឹង​ឡើង​សាក​កម្លាំង​គ្នា​ ក្នុងកម្មវិធី​ប្រកួត​ពិសេស​នៅ​ថ្ងៃ​ទី២១ ខែកុម្ភៈ ឆ្នាំ ២០២១ខាងមុខ។

ការ​ប្រកួត​នេះ​កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ ​ទន្ទឹង​រង់ចាំ​ថ្ងៃ​នោះ​មក​ដល់​ ព្រោះ​វា​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​អស្ចារ្យ​ ក្នុង​ប្រវត្តិសាស្ត្រ​វាយបុកមួយទៀត។ សម្រាប់​ Logan Paul ទោះ​បី​ជា តារា​ YouTube ប៉ុន្តែ​លោកក៏ធ្លាប់​មាន​ប្រវត្តិប្រកួត​ប្រដាល់ពីមុន​ដែរ ៕

Most Popular

To Top