កីឡា

Liverpool លត់ Wolves ក្នុងលទ្ធផល ៤ទល់នឹង០

៤គ្រាប់របស់កីឡាករ Salah, Wijnaldum, Matip ព្រមទាំងកីឡាករ Semedo បានធ្វើឲ្យហង្សក្រហម Liverpool អាចរកបាន៣ពិន្ទុងាយៗ ពីក្នុងការប្រកួតប៉ះជាមួយនឹង Wolves យប់មិញ។

គឺជាការប្រកួតដំបូងដែលហង្សក្រហម Liverpool អាចស្វាគមន៍អ្នកគាំទ្រ បានឡើងវិញជាលើកដំបូងចាប់តាំងតែ ពីបញ្ហាកូវីដ១៩ បានរាតត្បាតនៅ អង់គ្លេស។

ទោះបីជាយ៉ាងណាក្តីជ័យជំនះនេះ បានធ្វើឲ្យហង្សក្រហម Liverpool ឈរនៅត្រឹមលេខរៀងទី២បណ្តោះអាសន្នមាន ពិន្ទុស្មើនឹង Spurs ដែលនៅកំពូលតារាងក្តីតែមានគ្រាប់បាល់ បញ្ចូលទីតិចជាង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top