ព័ត៌មានអន្តរជាតិ
ការសិក្សា៖ រយៈពេល៥០ឆ្នាំ ការកើនឡើង៥ នៃចំនួនគ្រោះមហន្តរាយ បណ្តាលមកការប្រែប្រួល អាកាសធាតុធ្វើឲ្យ មនុស្សស្លាប់២លាននាក់ និងប្រាក់រាប់ពានលាន ដុល្លារ
ការសិក្សាបានរកឃើញថា ការកើនឡើងចំនួន៥ដងនៃទឹកជំនន់ ភ្លើងឆេះព្រៃ និងគ្រោះរាំងស្ងួតដែលបណ្តាលមកពីការផ្លាស់ប្តូរអាកាសធាតុក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះបានធ្វើឲ្យមនុស្សស្លាប់ ២ លាននាក់ និងខាតបង់សេដ្ឋកិច្ច៣, ៦ ពាន់ពាន់លានដុល្លារនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ របាយការណ៍ថ្មីដែលសម្របសម្រួល ដោយអង្គការឧតុនិយមពិភពលោក (WMO) បានរកឃើញថា មានគ្រោះមហន្តរាយចំនួន១១,០០០ដង បានធ្វើឲ្យខូចខាតដល់សេដ្ឋកិច្ចចំនួន ៣,៦ ពាន់ពាន់លានដុល្លារ (២,៧៦ ពាន់ពាន់លាន)...