ព័ត៌មានអន្តរជាតិ
យន្តហោះចម្បាំង បារាំង ហោះលើសាធារណរដ្ឋ អាហ្វ្រិកកណ្ដាល ស្របពេលការតានតឹង ស្តីពីការបោះឆ្នោត កើនឡើង
បរទេស ៖ ការិយាល័យ របស់លោកប្រធានាធិបតីបារាំង Emmanuel Macron តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា យន្តហោះចម្បាំងបារាំង បានហោះហើរ ពីលើសាធារណរដ្ឋអាហ្វ្រិកកណ្ដាល នៅថ្ងៃសៅរ៍នេះ សម្រាប់ជាលើកដំបូង ចាប់តាំងពីការបោះឆ្នោត មានជម្លោះ កាលពីខែមុនមក។ ការិយាល័យ របស់ប្រធានាធិបតីបារាំង បាននិយាយថា ការហោះហើរនេះ បានកើតមានឡើងទៅតាមសំណើ របស់លោកប្រធានាធិបតី...