សុខភាព និង ផ្លូវភេទ
តើការរាគរុសកើតចេញពីណា?
ការរាគរុស គឺជារោគសញ្ញាមួយ មិនមែនជាជំងឺនោះទេ។ អាការៈបែបនេះ ត្រូវបានសម្គាល់តាមរយៈការឧស្សាហ៍បត់ជើងធំច្រើនដង ព្រមទាំងមានលាមកទន់ខ្លាំង។ ចំពោះស្ថានភាពស្រួចស្រាវគឺកើតឡើងគ្រាន់តែមួយ ទៅពីរថ្ងៃប៉ុណ្ណោះ ហើយមិនមានលក្ខណៈធ្ងន់ធ្ងរទេ ប៉ុន្តែវាអាចទាក់ទនឹងបញ្ហាមួយចំនួនផ្សេងទៀត។ អាការៈបែបនេះអាចកើតឡើង លើមនុស្សគ្រប់វ័យ ហើយក៏មានប្រភេទមួយចំនួនគឺជាជំងឺឆ្លងដែរ។ មនុស្សជាមធ្យម ប្រហែលជាមានអាការៈរាគស្រួចស្រាវពី ៣ ទៅ ៥ដងក្នុងមួយឆ្នាំ ហើយក៏កម្រកើតយូរដែរ។ ចំពោះក្មេងអាយុក្រោម ៥ឆ្នាំ ធ្លាប់មានការរាគនេះពី...