ព្រឹត្តិការណ៍
អ្នកជំនាញថា ភ្នំភ្លើងមួយនៅតំបន់ជនបទ នៅអ៊ីស្លង់អាចនឹងផ្ទុះឡើង ពេលឆាប់ៗនេះ
អ៊ីស្លង់៖យោងតាមអ្នកជំនាញ បាននិយាយថា ភ្នំភ្លើងសកម្មបំផុតរបស់ ប្រទេសអ៊ីស្លង់ធ្លាក់ធ្វើឲ្យលុប ជើងហោះហើរសម្រាប់អ្នកដំណើរចំនួន ៩០០ជើងកាលឆ្នាំ ២០១១ មើលទៅដូចជាវាត្រៀមនឹងផ្ទុះឡើងជាថ្មីហើយនាពេលបច្ចុប្បន្ន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ភ្នំភ្លើងនេះមានឈ្មោះថា Grímsvötn គឺសកម្មបំផុតនៅលើកោះហើយស្ទើរតែគ្របដណ្ដប់ដោយទឹកកក។ វាបានផ្ទុះឡើងចុងក្រោយក្នុងឆ្នាំ២០១១ ហើយបានបង្កើតពពកផេះមួយចម្ងាយ២០គីឡូម៉ែត្រទៅលើអាកាសបណ្តាលឲ្យមានការលុបចោលជើងហោះហើរចំនួន ៩០០ ជើង។ ភ្នំភ្លើងអ៊ីស្លង់មួយទៀតឈ្មោះEyjafjallajökull បានផ្ទុះឡើងក្នុងឆ្នាំ ២០១០ ហើយបញ្ហានេះបានបង្កភាពវឹកវរជាងមុនដោយធ្វើឲ្យមានជើងហោះហើរប្រមាណ ១០០,០០០ ជើងត្រូវផ្អាក។...