ព័ត៌មានអន្តរជាតិ
អ្នកវិទ្យាសាស្ត្រ ចំណាយទឹកប្រាក់ ២,៥ លានផោន ដើម្បីបង្កើតគម្រោងទាញក្លិន ពីអតីតកាលដោយ ប្រើបញ្ញាសិប្បនិម្មិត
ហូឡង់ ៖ អ្នកវិទ្យាសាស្ត្របាននិយាយថា សៀវភៅប្រវត្តិសាស្ត្របានកត់ត្រា រឿងរ៉ាវជាច្រើនអំពីអតីតកាល ប៉ុន្តែពួកគេកំពុងព្យាយាទាញ យកក្លិនក្រអូបរបស់វាជាមួយគម្រោងមួយ ដែលមានទឹកប្រាក់រាប់លានដុល្លារ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ទោះយ៉ាងណាក៏ដោយភ័ស្តុតាងខ្លីៗ ផ្តល់នូវតម្រុយអំពីសារធាតុ និងមនុស្សបានធុំក្លិន ហើយក្រុមអ្នកសិក្សាមួយក្រុមសង្ឃឹមថា នឹងនាំពួកគេមានជីវិតឡើងវិញ។ គម្រោងនេះមានឈ្មោះថា Odeuropa នឹងប្រើបញ្ញាសិប្បនិម្មិត ដើម្បីបង្កើតក្លិនក្រអូបត្រូវបានស្រូប យកដោយប្រជាជននៅលើពិភពលោកចន្លោះពី ៥០០ ទៅ...