ព័ត៌មានអន្តរជាតិ
អង់គ្លេស-អឺរ៉ុប ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏សំខាន់មួយ ទំនងជាធ្វើឲ្យប្រសើរ ដល់ក្រុមហ៊ុន ផលិតរថយន្ដជប៉ុន
ឡុងដ៌៖ ចក្រភពអង់គ្លេស និងសហភាពអ៊ឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏សំខាន់មួយ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការចរចាយ៉ាងខ្លាំងអស់រយៈពេល ៩ ខែក្នុងចលនាមួយ ដែលទំនងជាផ្តល់នូវការធូរស្បើយដល់ក្រុមហ៊ុនផលិតរថយន្តជប៉ុន។ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន បានគំរាមថានឹងចាកចេញពីប្រទេស ក្នុងករណីដែលគ្មានកិច្ចព្រមព្រៀង និងការដាក់ពន្ធគយ ១០ ភាគរយលើការនាំចេញទៅសហគមន៍អឺរ៉ុប។ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានកោតសរសើរ ចំពោះកិច្ចព្រមព្រៀងនេះដោយថាវាបានផ្តល់នូវភាពប្រាកដប្រជា សម្រាប់អាជីវកម្មរួមទាំងឧស្សាហកម្មរថយន្ត ខណៈពេលដែលអនុញ្ញាតឱ្យប្រទេសនេះ“...