ព័ត៌មានអន្តរជាតិ
អាមេរិកគម្រាមដាក់ ទណ្ឌកម្មស្របពេល បម្រាមលក់អាវុធ លើអ៊ីរ៉ង់ផុតកំណត់
បរទេស៖សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានគម្រាមដាក់ទណ្ឌកម្មលើបុគ្គលឬក៏អង្គភាពណាមួយ ដែលរួមចំណែកចំពោះកម្មវិធីអាវុធធម្មតារបស់ប្រទេសអ៊ីរ៉ង់ ទន្ទឹងនឹងការបដិសេធចំពោះ ការផុតកំណត់នៃបម្រាមអាវុធអង្គការ សហប្រជាជាតិ ដែលដាក់លើទីក្រុងតេអេរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានចេញការគម្រាមមួយថា សហរដ្ឋអាមេរិក បានត្រៀមរៀបចំប្រើប្រាស់អំណាចក្នុងស្រុក ដើម្បីដាក់ទណ្ឌកម្មបុគ្គល ឬក៏អង្គភាពណាមួយ ដែលរួមចំណែកជាសម្ភារៈផ្គត់ផ្គង់ លក់...