ព័ត៌មានអន្តរជាតិ
អ្នកការទូតកូរ៉េខាងត្បូង-ចិន នឹងជួបពិភាក្សាគ្នា នៅសប្ដាហ៍ក្រោយ ដោយទំនងជាផ្ដោតលើទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការទ្វេភាគី
សេអ៊ូល៖ រដ្ឋមន្រ្តីការបរទេស លោកស្រី Kang Kyung-wha នឹងជួបពិភាក្សា ជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅទីក្រុងសេអ៊ូល នៅសប្តាហ៍ក្រោយ ស្របពេលមានការរំពឹងទុកថា ភាគីទាំងពីរទំនងជាផ្តោតលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី មុនពេលមានការផ្លាស់ប្តូរមេដឹកនាំ នៅសហរដ្ឋអាមេរិក។ យោងតាមក្រសួងបានឱ្យដឹងថា កិច្ចពិភាក្សានឹងធ្វើឡើង នៅថ្ងៃព្រហស្បតិ៍មួយថ្ងៃ បន្ទាប់ពីលោកវ៉ាងយី មកដល់ទីក្រុងសេអ៊ូល...