បច្ចេកវិទ្យា

ជប៉ុន ចាប់ផ្តើមបាញ់បង្ហោះផ្កាយរណប សម្រាប់ការកម្ចាត់កម្ទេចកម្ទីអវកាស នាខែមីនា

តូក្យូ៖ មន្ត្រីរបស់ប្រទេសជប៉ុន បាននិយាយថា ប្រទេសនេះ នឹងចាប់ផ្តើម នឹងបាញ់បង្ហោះផ្កាយរណបមួយ ចូលទៅក្នុងតារាវិថីនាខែមីនាខាងមុខនេះ សម្រាប់បេសកកម្មសាកល្បង ដើម្បីយកកម្ទេចកម្ទីអវកាសចេញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ផ្កាយរណបរបស់ក្រុមហ៊ុន Astroscale Holdings Inc នឹងត្រូវបានដឹកចូល ទៅក្នុងអវកាសដោយរ៉ុក្កែត Soyuz របស់រុស្ស៊ី ដែលហោះចេញពីទីក្រុង Baikonur Cosmodrome របស់ប្រទេសកាហ្សាក់ស្ថាន។ កម្ទេចកម្ទីអវកាស រួមទាំងផ្កាយរណបការពារ និងផ្នែករ៉ុក្កែត ត្រូវបានចាត់ទុកជាការគំរាមកំហែង ដល់ផ្កាយរណបសកម្ម និងស្ថានីយអវកាសអន្តរជាតិ។

យោងតាមទីភ្នាក់ងារអវកាស របស់ប្រទេសជប៉ុនថា កម្ទេចកម្ទីមានប្រហែលជា ២០,០០០ វត្ថុដែលមានទំហំធំជាង ១០ សង្ទីម៉ែត្រ ត្រូវបានរកឃើញរួចហើយ។ ផ្កាយរណប មានរាងដូចប្រអប់មានទំហំ និងប្រវែងប្រហែល ៦០ ស.ម ទទឹង ១១០ ស.ម និងទម្ងន់ ១៧៥ គីឡូក្រាម។
បេសកកម្មសាកល្បង ផ្កាយរណបនេះ នឹងពង្រីកផ្ទាំងសូឡា ដើម្បីទាក់ទាញបំណែក នៃកម្ទេចកម្ទីមានលក្ខណៈម៉ាញ៉េទិច មុនពេលចូលក្នុងបរិយាកាសផែនដី ។ កម្ទេចកម្ទីក្លែងក្លាយ ដែលមានចានម៉ាញេទិក នឹងត្រូវបានដាក់បញ្ចូលគ្នា ជាមួយផ្កាយរណប។

Astroscale ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយលោក Nobu Okada អតីតការិយាល័យ ការិយាធិបតេយ្យក្រសួងហិរញ្ញវត្ថុ ដែលមើលឃើញការដកយកកម្ទេចកម្ទី ពីលំហអាកាសចេញ ជាកន្លែងអាជីវកម្មថ្មី អាចរកប្រាក់ចំណេញបាន៕ ដោយ៖លី ភីលីព

Most Popular

To Top