ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បង្ហាញផែនការ ស្រោចស្រង់សេដ្ឋកិច្ចទ្រង់ទ្រាយធំ
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa បានប្រកាសថា អំពីផែនការស្រោចស្រង់សេដ្ឋកិច្ចដ៏ធំមួយ ដែលក្នុងនោះ ត្រូវបានគេមើលឃើញ វាផ្តោតសំខាន់ ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងប្រទេសតែម្តង។ ថ្លែងទៅកាន់សភាជាតិ កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីរូបនេះ បានបញ្ជាក់បែបនេះទៀតថា កម្មវិធីរបស់រដ្ឋាភិបាលមួយនេះ នឹងផ្តោតសំខាន់ ទៅលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ...