បច្ចេកវិទ្យា
រ៉ូម៉ានី ទទួលបានការអនុម័ត យល់ព្រមសម្រាប់ ការធ្វើទំនើបកម្មយន្តហោះចម្បាំង F-16 ក្នុងកិច្ចព្រមព្រៀងជាង ១០០លានដុល្លារ
បរទេស៖ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តយល់ព្រមលក់ការធ្វើទំនើបកម្មសម្រាប់យន្តហោះចម្បាំង F-16 របស់កងកម្លាំងទ័ពអាកាសប្រទេសរ៉ម៉ានីហើយ។នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ទីភ្នាក់ងារសហប្រតិបត្តិការសន្ត សុខការពារជាតិអាមេរិកនោះ បាននិយាយប្រាប់ឲ្យដឹងថា កិច្ចព្រមព្រៀងមានទំហំទឹកប្រាក់១៧៥,៥លានដុល្លារ ដែលមានក្រុមហ៊ុនការពារជាតិ Lockheed Martin ជាអ្នកចុះកុងត្រាចម្បងនោះ គឺត្រូវបានគេរំពឹងថា នឹងត្រូវបានអនុម័តយល់ព្រមដោយព្រឹទ្ធសភាសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា ប្រទេសរ៉ូម៉ានី ដែលបានចូលជាសមាជិកអង្គការសម្ពន្ធមិត្តណាតូ ចាប់តាំងពីឆ្នាំ២០០៤មកនោះ...