ព័ត៌មានអន្តរជាតិ
ការសិក្សា ៖ ការប្រែប្រួល អាកាសធាតុបណ្តាល ឲ្យមានការរីករាលដាល នៃជំងឺបង្កឡើង ដោយមូសខាំ នៅទ្វីបអាហ្រ្វិក
ទ្វីបអាហ្រ្វិក ៖ ការសិក្សាថ្មីមួយបានបង្ហាញថា ការផ្លាស់ប្តូរអាកាសធាតុ អាចបង្កឲ្យមានការរីករាលដាល នៃប្រភេទជំងឺដែលបង្កឡើង ដោយមូសខាដូចជាគ្រុនឈាម នៅជុំវិញទ្វីបអាហ្រ្វិក ប៉ុន្តែបច្ចុប្បន្ននេះ មិនមានផលប៉ះពាល់ឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ប្រភេទសត្វមូសដែលផ្ទុកជំងឺ ដូចជាពពួកមូសអេសអេហ្ស៊ី ឬមូសគ្រុនលឿង ជាប់ពាក់ព័ន្ធទៅនឹងកម្ដៅបណ្តាល មកពីការប្រែប្រួលអាកាសធាតុ ។ ក្រុមអ្នកស្រាវជ្រាវអាមេរិក បានព្យាករណ៍ថា តើពេលណា...