ព័ត៌មានអន្តរជាតិ
ការស្ទង់មតិ៖ ការនាំចេញរបស់កូរ៉េខាងត្បូង អាចនឹងធ្លាក់ចុះ ៩ភាគរយនៅខែកក្កដា ដោយសារជំងឺរាតត្បាត
សេអ៊ូល៖ ការស្ទង់មតិមួយ បានបង្ហាញនៅថ្ងៃអង្គារនេះថា ការនាំចេញរបស់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ៩ ភាគរយ នៅក្នុងខែកក្កដា ដែលអាចបន្តធ្លាក់ចុះដល់ខែទី ៥ ជាប់ៗគ្នា។ យោងតាមការស្ទង់មតិ របស់ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ Infomax ដែលជាភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេស របស់ប្រទេសនេះ ត្រូវបានគេប៉ាន់ស្មានថា មានចំនួន ៤១,៨...