ព័ត៌មានអន្តរជាតិ
អាមេរិក បន្តត្រួតពិនិត្យប្រតិបត្តិការល្បាតដែនអាកាសណាតូ នៅអាត្លង់ទិកខាងជើង
បរទេស៖កងកម្លាំងទ័ពជើងអាកាសសហរដ្ឋអាមេរិក នៅតែបន្តធ្វើការត្រួតពិនិត្យយ៉ាងពេញលេញ នូវបេសកកម្មល្បាតដែនអាកាសរបស់អង្គការណាតូ នៅមហាសមុទ្រអាត្លង់ទិក ខាងជើង នាសប្ដាហ៍នេះ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ យោងទៅតាមក្រសួងការពារជាតិសហរដ្ឋអាមេរិក បានឲ្យដឹងថា យន្តហោះចម្បាំង F-15C/D Eagles របស់កងទ័ពអាកាសសហរដ្ឋអាមេរិក មកពីកងយន្តហោះចម្បាំងលេខ៤៩៣ នៅតំបន់ Lakenheathប្រទេសអង់គ្លេស ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានទ័ពអាកាស...