ព្រឹត្តិការណ៍
ទាហាន ឆ័ត្រយោងរុស្ស៊ី ចាប់ផ្តើមដកចេញពី បេឡារុស ក្រោយសហសមយុទ្ធ
បរទេស៖ទីភ្នាក់់ងារសារព័ត៌មាន Interfax បានដកស្រង់សម្តីក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានចាប់ផ្តើមដកកងទ័ពចេញពីប្រទេសបេឡារុស ក្រោយពីបានចូលរួមក្នុងសហសមយុទ្ធយោធា Slavic Brotherhood។ តាមសេចក្តីរាយការណ៍ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយប្រាប់ថា ទាហានឆ័ត្រយោង ដែលបានលោតឆ័ត្រយោងចូលទៅក្នុងប្រទេសបេឡារុស កាលពីថ្ងៃពុធនោះ កំពុងតែរៀបបញ្ជូនសម្ភារៈនិងបុគ្គលិកទៅលើរថភ្លើងយោធា សម្រាប់ការចាកចេញពីទីក្រុង Brest។ គួរបញ្ជាក់ថា សហសមយុទ្ធនោះ គឺជានិមិត្តសញ្ញាមួយនៃការគាំទ្ររបស់រុស្ស៊ី ចំពោះប្រធានាធិបតីបេឡារុស...