ព័ត៌មានអន្តរជាតិ
ជប៉ុននឹងប្រើប្រាស់ បច្ចេកវិទ្យាឡាស៊ែរ លើផ្កាយរណបរបស់ខ្លួន
បរទេស៖ សារព័ត៌មានបរទេសនៅថ្ងៃនេះ បានសរសេរថា ក្រុមហ៊ុនមួយរបស់ប្រទេសជប៉ុន បានប្រកាសអំពីផែនការរបស់ខ្លួន ក្នុងការបំពាក់បច្ចេកវិទ្យាអាវុធឡាស៊ែរ ទៅលើប្រព័ន្ធផ្កាយរណបរបស់ខ្លួន ដើម្បីអាចបាញ់បំផ្លាញអាចន៍ផ្កាយ ឬកាកសំណល់អាកាសបាន។ កន្លងមកក៏មានសំណើជាច្រើន ត្រូវបានគេដាក់ចេញរួចទៅហើយ ដើម្បីដោះស្រាយបញ្ហា កំទេចកំទីអាកាសប្រមាណ ៩០០០០០ ដុំដែលមានប្រវែងយ៉ាងតិចតិចជាង ៣ អ៊ីញនៅជុំវិញផែនដី និងបង្កគ្រោះថ្នាក់ ដល់ផ្កាយរណប និងសូម្បីតែស្ថានីយ៍អវកាសអន្តរជាតិ។ ផែនការដែលត្រូវបានដាក់ចេញ ដោយក្រុមហ៊ុន...