សេដ្ឋកិច្ច
កម្ពុជាទទួលបាន គម្រោងវិនិយោគតម្លៃជិត ២៤០០ដុល្លារ ក្នុងរយៈពេលជិត ៩ខែឆ្នាំនេះ
ភ្នំពេញៈ កម្ពុជាទទួលបានទុនវិនិយោគសរុបប្រមាណជិត ២៤០០លានដុល្លារអាមេរិក ពីគម្រោងវិនិយោគរបស់ ១៣០ក្រុមហ៊ុន ក្នុងរយៈពេលជិត ៩ខែឆ្នាំនេះ ខណៈគម្រោងទាំងនេះ ការរួមចំណែកបង្កើនសេដ្ឋកិច្ច និងការបង្កើតការងារនៅក្នុងស្រុក។ យោងតាមរបាយការណ៍ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបង្ហាញថាគិតពីដើមឆ្នាំដល់ត្រឹមថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០នេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន ១៣០គម្រោង ជាមួយនឹងទុនវិនិយោគសរុបប្រមាណជិត ២៤០០លានដុល្លារអាមេរិក។ នៅក្នុងគម្រោងវិនិយោគដែលកម្ពុជាទទួលបានចំនួន ១៣០ក្រុមហ៊ុន...