Event

ទឹកក្រូច IZE ត្រៀមរង្វាន់​ សន្ធឹកសន្ធាប់ សម្រាប់ហ្វេនមកគាំទ្រ សិល្បៈស្រុកយើង ថ្ងៃអាទិត្យនេះ

ទឹកក្រូចអាយស៍ IZE ដែលជាដៃគូសហការ ឧបត្ថម្ភដល់កម្មវិធី «សិល្បៈស្រុកយើង» បានត្រៀមរង្វាន់ជាច្រើន សម្រាប់អ្នកទស្សនា ដូចជាការលេងហ្គេម បាញ់ព្រួញមួយ បានសត្វពីរជាដើម ដើម្បីបង្កើតឱកាស ឈ្នះវត្ថុអនុស្សាវរីយ៍ ពេលអញ្ជើញមកទស្សនា ការសម្តែងសិល្បៈខ្មែរ នៅថ្ងៃអាទិត្យ ទី៣០ សីហា ២០២០ ពីវេលាម៉ោង៥:០០-៧:៣០ល្ងាច ក្នុងមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល។

ទស្សនីយភាពនៃ «សិល្បៈស្រុកយើង» សម្រាប់ចុងខែសីហានេះ នឹងបង្ហាញជូនដោយ ក្រុមសិល្បករ Epic Arts និងតារាចម្រៀងប្រពៃ ដែលនឹងផ្តល់បរិយាកាស ដ៏រំភើបរីករាយជាក់ជាមិនខាន។

កម្មវិធី «សិល្បៈស្រុកយើង» នឹងបើកឲ្យចូលទស្សនា ដោយសេរី ព្រមទាំងមានលេងហ្គេម ដើម្បីឈ្នះរង្វាន់​ ពីទឹកក្រូចអាយស៍ ចាប់ពីវេលាម៉ោង​១ថ្ងៃត្រង់តទៅ។ រង្វាន់ដែលនឹងត្រៀម ផ្តល់ជូនរួមមាន ទឹកក្រូចអាយស៍ IZE រាប់រយដប កាតាបអាយស៍ IZE ដ៏ស្រស់ស្អាត កែវទឹក និងអាវយឺតជាច្រើនរង្វាន់។

គួរបញ្ជាក់ថា កម្មវិធី «សិល្បៈស្រុកយើង» ធ្វើឡើងដើម្បីលើកស្ទួយសិល្បៈខ្មែរ ដោយមានការសម្ដែង រៀងរាល់ថ្ងៃអាទិត្យចុងខែ នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ពីម៉ោង៥-៧:៣០ល្ងាច៕

Most Popular

To Top