Event

សែលកាត បន្តផ្តល់ជូន ទឹកប្រាក់ ១០ម៉ឺន ដល់អតិថិជន របស់ខ្លួន ពីកម្មវិធីឈ្នះ ១០ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ

ភ្នំពេញ៖ ក្រុមការងារ សែលកាត កាលពីពេលថ្មីៗនេះ បានបន្តចែកជូនទឹកប្រាក់​ ដ៏ច្រើនសន្ធឹកសន្ធាប់ទៀតហើយ ដែលបានមកកាន់ ស្រុកកំពងស្វាយ កំពង់ធំ ផ្តល់ជូនដល់អតិថិជន យ៉ែន បូរ៉ា ដែលបានឈ្នះរង្វាន់ ជាទឹកប្រាក់ ១០ម៉ឺនដុល្លារ នៅក្នុងកម្មវិធី ឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ ។

លោក យ៉ែន បូរ៉ា ជាអ្នកលក់ដូរ មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃព្រាល ស្រុកកំពងស្វាយ ខេត្តកំពង់ធំ បានឈ្នះទឹកប្រាក់ ១០ម៉ឺនដុល្លារ កាលពីថ្ងៃទី២៦ ខែសីហា កន្លងទៅ ថ្មីៗនេះ។

អតិថិជននេះ បានថ្លែងអំណរគុណ ដល់សែលកាត ដែលបានបង្កើត កម្មវិធីនេះឡើង ដើម្បីជួយទៅដល់បងប្អូន ប្រជាជនកម្ពុជាមានឧកាស ឈ្នះទឹកប្រាក់ដ៏ច្រើន សន្ធឹកសន្ធាប់ ដើម្បីជួយផ្គត់ផ្គង់ជីវភាព គ្រួសាររបស់ខ្លួន។

សូមបញ្ចាក់ថា កន្លងមក សែលកាតបានផ្តល់ជូន ទឹកប្រាក់ដល់អតិថិជន របស់ខ្លួនក្នុងកម្មវិធី ឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ បានចំនួនសរុបជាង ២លានដុល្លារ រួចមកហើយ។

កម្មវិធីឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ ចាប់ផ្តើមការចាប់រង្វាន់ Live ផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៏ CTN រៀងរាល់ថ្ងៃនៅម៉ោង 7 ល្ងាច និងនៅលើ Facebook page CTN។ ចូលរួមលេងជាមួយ កម្មវិធីផ្សងសំណាង ប្រចាំថ្ងៃនេះ ទាំងអស់គ្នា ដោយគ្រាន់តែ តេទៅលេខ 8888 ឬផ្ញើសារ “10K” ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបាន លេខផ្សងសំណាង ទាំង ៦ខ្ទង់៕

Most Popular

To Top