កីឡា

អេស្បាញ ប្រកួតជាមួយនឹងប៉ទុយហ្គាល់ លក្ខណៈមិត្តភាព នឹងធ្វើឡើងនៅក្នុងខែតុលា

នៅថ្ងៃនេះ ប្រទេសអេស្បាញ បានប្រកាសហើយថា ខ្លួននឹងធ្វើការប្រកួតមិត្តភាពមួយ ជាមួយនឹងជម្រើសជាតិ នៃប្រទេសប៉ទុយហ្គាល់ នាថ្ងៃទី៧ ខែតុលា ខាងមុខនេះ។

ការប្រកួតនេះ ត្រូវបានគេដឹងដែរថា នឹងធ្វើឡើងនៅក្នុងទីក្រុង Lisbon នៃប្រទេសប៉ទុយហ្គាល់ និងនៅមុនពេល ដែលប្រទេសជាប់ខាងគ្នាទាំងពីរនេះ នឹងត្រូវមានការប្រកួត ក្នុងពានរង្វាន់ Nation League ដូចគ្នានៅក្នុងខែតុលានេះផងដែរ។

ក្រុមរបស់លោក Luis Enrique នឹងត្រូវស្វាគមន៍ប្រទេសស្វីស នៅថ្ងៃទី១០ ខែតុលា និងបន្តធ្វើដំណើរ ទៅដល់ប្រទេសអ៊ុយក្រែន៣ថ្ងៃបន្ទាប់ ខណៈដែលប៉ទុយហ្គាល់ នឹងធ្វើដំណើរទៅបារាំង នៅថ្ងៃទី១១ ខែតុលា បន្ទាប់ពីស្វាគមន៍ស៊ុយអែត នៅក្នុងទឹកដីខ្លួនឯងបានមួយថ្ងៃ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top