ព្រឹត្តិការណ៍
ទំនប់វារីអគ្គិសនីថ្មីមួយទៀត តម្លៃ ១៦០លានដុល្លារ នឹងចាប់សាងសង់ នៅក្នុងខេត្តពោធិ៍សាត់
ពោធិ៍សាត់ៈ ក្រោមការវិនិយោគ ដោយក្រុមហ៊ុនកូរ៉េ ទំនប់វារីអគ្គិសនីថ្មីមួយទៀត មានអានុភាពផលិតថាមពល៨០មេហ្គាវ៉ាត់ ដែលគ្រោងចំណាយទុនវិនិយោគ ១៦០លានដុល្លារអាមេរិក ស្ថិតនៅស្ទឹងខេត្តពោធិ៍សាត់ អាចនឹងចាប់ផ្តើមសាងសង់ ក្នុងពេលឆាប់ៗខាងមុខនេះ។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានមានប្រសាសន៍ប្រាប់ឱ្យដឹង កាលពីចុងសប្ដាហ៍កន្លងទៅនេះថា គម្រោងសាងសង់ ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ដូចបានបង្ហាញជូនខាងលើនេះ មានអានុភាពផលិតថាមពល ៨០មេហ្គាវ៉ាត់...